ថ្ងៃពុធ៦រោច ខែស្រាពណ៌ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នំា២០២៣ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមន្ត្រីជំនាញរបស់នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មបាននាំយកម៉ាស៊ីនស្ទូងស្រូវម៉ាក្សអង្គរចំនួន១០គ្រឿងជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសហគមន៍ផលិតស្រូវពូជចំនួន១០ក្នុងខេត្តសៀមរាបដែលសហគមន៍ផលិតស្រូវពូជដែលមានដីស្រែនៅក្បែរតំបន់បឹងទន្លេសាបដើម្បីជួយជំរុញផលិតកម្មស្រូវក្នុងខេត្តសៀមរាបកាន់តែមានគុណភាពល្អ ទទួលបានទិន្នផលខ្ពស់សមស្របទៅតាមទីផ្សារនាំអង្ករចេញរបស់កម្ពុជាផង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម