ថ្ងៃអង្គារ១២រោច ខែស្រាពណ៌ ឆ្នំាថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២៣ សហគមន៍កសិកម្មបួនពន្លឺសាមគ្គីលាភថ្មីបានរៀបចំមហាសន្និបាតរបស់ខ្លូន ក្រោមការសម្របសម្រួលពីលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានចូលរូមតំណាងគម្រោងលាភ អាជ្ញាធរភូមិ ឃុំ សមាជិកសហគមន៍កសិកម្មសរុប ៣០ នាក់ស្រី ២០នាក់ ដែលប្រព្រឹត្តិភូមិស្លែងតាវេត ឃុំក្លាំងហាយ ស្រុកស្រីស្នំ។ កិច្ចប្រជុំនេះមានគោលបំណង គឺ៖ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនំាសហគមន៍ថ្មី ជំនួសថ្នាក់ដឹកនំាសហគមន៍ចាស់ដែលបានលាឈប់ពីតួនាទី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម