ថ្ងៃសុក្រ១កើត ខែភទ្របទឆ្នំាថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នំា ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងសហការីជំនាញពាក់ព័ន្ធ បានចូលរួមពិធីសំណេះសំណាល ព្រមទាំងចែកពូជស្រូវ ពូជបន្លែ និងថ្នាំកម្ចាត់កណ្តុរជូនដល់កសិករចំនួន ១៣គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២៣ ក្នុងភូមិថ្មី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។ ពិធិនេះ ក៏មានការអញ្ចើញចូលរួមពីំសំណាក់លោក ថ្លៃ ចិន អភិបាលរងនៃគណៈអភិបាលស្រុកពួក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំកែវពណ៌ និងគ្រួសារកសិកររងពីជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានពូជស្រូវ ១០០គ.ក្រ ពូជបន្លែ ចំនួន៥កញ្ចប់ ថ្នាំកម្ចាត់កណ្តុរចំនួន ១កំប៉ុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម