ថ្ងៃអាទិត្យ៣កើត ខែភទ្របទឆ្នំា ថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសហគមន៍ព្រៃឈើទទឹងថ្ងៃ ឃុំបឹងមាលា ស្រុកស្វាយលើ បានប្រាព្ឋពិធីដាំកូនឈើចំរុះ ដើម្បីបង្កើនគម្របព្រៃឈើ និងថែរក្សាប្រព័ន្ឋអេកូស៊ី ក្រោមការសហការខណ្ឋរដ្ឋបាលព្រៃឈើជាមួយសហគមន៍ព្រៃឈើទទឹងថ្ងៃ និងរដ្ឋបាលស្រុកស្វាយលើ ក្រោមអធិបតីភាពលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និង លោកអឿង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ និងមានការអញ្ចើញចូលរួមពីលោក លោកស្រី អ្នកនាង កញ្ញា សិស្សានុសិស្ស កងកំលាំងប្រដាប់អាវុធ យាយជីតាជី ព្រះសង្ឃ និងប្រជាពលរដ្ឋសរុប៥៥០ នាក់ ៕ ក្នុងកម្មវិធីនេះផងដែរ បានដំាកូនឈើចម្រុះសរុបចំនួន ៣០០០ ដើម នៅក្នុងសហគមន៍ព្រៃឈើទទឹងថ្ងៃ ឃុំបឹងមាលា ស្រុកស្វាយលើ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម