ថ្ងៃសុក្រ៨កើតខែភទ្របទ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបការងារ៩ ខែឆ្នំា២០២៣ ក្រោមអធិបតីភាពឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ចើញចូលរួមពីសំណាក់លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ ប្រធានផ្នែក មន្រ្តី លោកនាយខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើ លោកនាយខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល និងលោក លោកស្រី ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុង ស្រុក លោក លោកស្រី ប្រធាន ឬតំណាងក្រុមហ៊ុន និងលោក លោកស្រីជាអាជីវករ ដែលមានអ្នកចូលរួមសរុប ១៣០ នាក់ស្រី ៣០ នាក់។ កិច្ចចាប់ផ្ដើមកម្មវិធី លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអានរបាយការណ៍សង្ខេបពីលទ្ធផលការងារកសិកម្មរបស់ខេត្តសៀមរាប បន្ទាប់ពីមានមតិសំណេះសំណាល និងបើកអង្គប្រជុំរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តរួចមក លោក លោកស្រីប្រធានការិយាល័យជំនាញចំណុះមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកនាយខណ្ឌរដ្ឋបាលជលផល បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពិសេសបញ្ហាប្រឈមនានា និងសំណូមពររួចមក ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍បូកសរុបលទ្ធផលនិងអនុសាសន៍ណែនាំមួយចំនួនផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម