ក្រុមការងារនៃកម្មវិធី ASPIRE-AT ខេត្តសៀមរាប ចុះធ្វើការផ្សព្វផ្សាយច្បាប់ និងសម្របសម្រួលព្រាងលក្ខខន្តិកៈសហគមន៍កសិកម្ម នៅស្រុកអង្គរជុំ
ចេញ​ផ្សាយ ១៩ តុលា ២០២៣
82

ថ្ងៃពុធ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣  ក្រុមការងារថ្នាក់ខេត្ត លោកទីប្រឹក្សាកម្មវិធីASPIRE-AT  មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយអាជ្ញាធរ​ឃុំនគរភាស ស្រុកអង្គរជុំ ចុះធ្វើការផ្សព្វផ្សាយច្បាប់ និងសម្របសម្រួលព្រាងលក្ខខន្តិកៈសហគមន៍កសិកម្មដល់កសិករនៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ដែលជាគោលដៅក្នុងការបង្កើតសហគមន៍កសិកម្មចិញ្ចឹមមាន់ របស់កម្មវិធីASPIRE-AT ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួន១១៣នាក់ ស្រី៤៥នាក់ ។ ក្រុមការងារបានពិភាក្សា និងបង្ហាញពីច្បាប់ស្តីពីការបង្កើតសហគមន៍កសិកម្ម លើសេចក្តីព្រាងលក្ខន្តិក សហគមន៍កសិកម្ម។ ជាលទ្ធផលប្រជាកសិករបានយល់ដឹង និងសម្រេចបានជំហានដំបូង ដោយឯកភាពលើលក្ខន្តិកដែលបានពិភាក្សាគ្នា លក្ខខណ្ឌនៃការចូលជាសមាជិកសហគមន៍ សិទ្ធិនិងកាតព្វកិច្ចរបស់សមាជិក ការលាឈប់និងការបញ្ចប់សមាជិកភាព  រចនាសម្ព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិសហគមន៍  ការបញ្ចូលគ្នា បំបែកនិងរំលាយសហគមន៍ ការគ្រប់គ្រងឯកសារ ការដោះស្រាយវិវាទ ការកែប្រែ ឬវិសោធនកម្ម ព្រមទាំងបានត្រៀមបេក្ខជនបំរុងសម្រាប់ឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧នាក់ ស្រី៥នាក់ គណៈកម្មាការត្រួតពិនិត្យចំនួន៥នាក់ ស្រី៣នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter