មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងជី ថ្នាំកសិកម្ម
ចេញ​ផ្សាយ ២០ តុលា ២០២៣
79

ថ្ងៃសុក្រ៦កើត ខែអស្សុជឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នំា២០២៣ លោកស្រី  ព្រំ  សុភាព   អនុប្រធានការិយាល័យនីតិកម្មកសិកម្មរួមនឹងសហការី  បានចុះអនុវត្តសកម្មភាពបានតាមដាន ត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយជី ថ្នាំកសិកម្ម ដែលកំពុងចរាចរទិញលក់ចែកចាយ លើទីផ្សាក្នុងស្រុកប្រាសាទបាគង បានចំនួន០៨ដេប៉ូ  និងណែនាំផ្ទាល់មាត់០៥ដេប៉ូ ដោយអនុវត្តតាំងលក់ល្អ តាមប្រភេទ ជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវ មានរបៀបរៀបរយស្របតាមបទដ្ឋានបច្ចេកទេស។ បន្ថែមលើសពីនេះ លោកស្រី បានក្រើនរំលឹកដេប៉ូអស់ត្រូវការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្ម​ក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថានផង។

ចំនួនអ្នកចូលទស្សនា
Flag Counter