ថ្ងៃអាទិត្យ៨កើត ខែអស្សុជ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នំា២០២៣ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងសហការីចំនួន០៦បានទទួលស្វាគមន៍ភ្ញៀវសមាគមអតីតនិស្សិតមកពីសលកវិទ្យាល័យឆាលស្ទឺតកម្ពុជាដែលដឹកនាំដោយលោកជំទាវ សឿ សុជាតា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា សរុបចំនួន៣០ នាក់ បានដាំកូនឈើក្នុងសួនអនុស្សាវរីយ៍ចំនួន៣០ ដើម(កូនធ្នង់) នឹងបន្ទាប់មកទៀតក្រុមការងារបានជូនពួកគាត់ទៅទស្សនាដើមពូជឈើមេនៅក្នុងចំការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម