លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចូលរួមអបដំណើរលោកជំទាវ អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះជួបសំណេះសំណាលជាមួយប្រជានេសាទ។
ចេញ​ផ្សាយ ២៣ តុលា ២០២៣
102

ថ្ងៃអាទិត្យ៨កើត ខែអស្សុជ ឆ្នំាថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអបដំណើរលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជានេសាទនិងបានណែនាំដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ឧបករណ៍ស្របច្បាប់ និងហាមការដាក់ឈ្នក់រួមផ្សំភ្លើងពណ៌ ឧបករណ៍ប ឧបករណ៍ឆក់ជាមួយបងប្អូនប្រជានេសាទនៅស្រុកជីក្រែង និងស្រុកសូទ្រនិគម។ ជាមួយគ្នានេះ ក៏មានការអញ្ចើញចូលរួមពីសំណាក់នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើបបឹង ឧត្តមសេនីយ៍ទោ ឳ ប៉ូរិន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយខណ្ឌរដ្ឋបាលជលផលសៀមរាម កម្លាំងប៉ូលីសអន្តរាគមន៍នៃអគ្គស្នងការនរគបាលជាតិ មន្ត្រីក្រោមឪវាទខណ្ឌរដ្ឋបាលជលផលសៀមរាប និងអ្នកសារព័ត៌មានចំនួន៤អង្គភាព អាជ្ញារស្រុក ឃុំ ភូមិ ថ្នាក់ដឹកនំាសហគមន៍ និងប្រជាសហគមន៍។

បន្ទាប់មកប្រជានេសាទបានធ្វើការសំណូមពរដល់លោកជំទាវនិងឯកឧត្តមសុំប្រើឧបករណ៍នេសាទមួយចំនួនដើម្បីប្រើប្រាស់នេសាទ ចំពោះសំណើរខាងលើនេះត្រូវបានលោកជំនាវ អ៊ឹម រចនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកនាំពាក្យក្រសួងកសិកម្ម និងឯកឧត្តម  ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ទៅពិភាក្សាជាមួយថ្នាក់ដឹកនំាក្រសួងសិន។ ក្រោយចប់ពិធីសំណេះលោកជំទាវ បាននំាយកនូវអំណោយឧត្ថម្ភរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវគ្រឿងឧបភោគ បរិភោគដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមមាន៖  ថវិកាចំនួន៥ ០០០ ០០០រៀល ប្រេងម៉ាស៊ូតចំនួន៧០០លីត្រ  អង្ករចំនួន៤ បាវ  សាច់ជ្រូកចំនួន១៥គីឡូក្រាម និងបន្លែចម្រុះមួយចំនួនផងដែរ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter