ថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នំា២០២៣
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឌបាលព្រៃឈើ និងសហការី បានទទួល និងអមដំណើរ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ ចុះជួបសំណេះសំណាលជាមួយគណ:កម្មការនិងសមាជិកសហគមន៍ព្រៃឈើចាន់សជើង ភូមិចាន់សជើង ឃុំចាន់ស ស្រុកសូទ្រនិគម និងគណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើទទឹងថ្ងៃ ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ដើម្បីស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍន៍សហគមន៍ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់សហគមន៍ លើសពីនេះឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ បានវាយស្លាកឈ្មោះឈើ ប្រភេទប្រណិត ឈើលេខ១ ឈើលេខ២ និងឈើក្រៅលំដាប់ថ្នាក់ នៅក្នុងព្រៃសហគមន៍ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម