មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងជី ថ្នាំកសិកម្ម នៅស្រុកវ៉ារិន។
ចេញ​ផ្សាយ ២៧ តុលា ២០២៣
85

ថ្ងៃសុក្រ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការីបានចុះអនុវត្តសកម្មភាពការងារត្រួតពិនិត្យ តាមដាន និងស្រាវជ្រាវ ដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុង ចរាចរណ៍ទិញលក់ចែកចាយ លើទីផ្សារក្នុងស្រុកវ៉ារិន បានចំនួន១២ ដេប៉ូ និងណែនាំផ្ទាល់មាត់៥ដេប៉ូឱ្យការតាំងលក់ល្អ តាមប្រភេទជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវមានរបៀបរយស្របតាមបច្ចេកទេស។ ក្រៅពីនេះក្រុមការងារបានពន្យល់រំលឹកម្ចាស់ដេប៉ូត្រូវណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាពដល់មនុស្ស សត្វ និងបរិស្ថានផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter