ថ្ងៃសុក្រ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក និងគណ:កម្មកាសហគមន៍នេសាទកែវពណ៌ សហការជាមួយ អង្គការសេវាសង្គមសុខភាពបុរស(MHSS) អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) និងអង្គការអ្នកត្រួសត្រាយនៃកម្ពុជា(TCO)បានរៀបចំទិវាមច្ឆាជាតិពិភពលោក ដែលប្រព្រឹត្តទៅឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមមាន៖ព្រះសង្ឃ លោកស្រីក្រុមប្រឹក្សាឃុំកែវពណ៌ លោកមេភូមិ ព្រៃដង្ហើម គោកឬស្សី កំភេម រកាយា ភូមិថ្មី និងប្រជាពលរដ្ឋក្នុងភូមិព្រៃដង្ហើម មានអ្នកចូលរួមសរុប៥៩នាក់ ស្រីចំនួន៣០នាក់។ ក្នុងទិវានេះផងដែរ ក៏ការប្រលែងត្រីពូជនៅស្រះជំរកត្រីត្រពាំងផ្លុង ចំនួន២០០០ក្បាល ក្នុងនោះមានប្រភេទត្រីអណ្ដែងចំនួន៨០០ក្បាល ត្រីរ៉ស់ចំនួន៧០០ក្បាល ត្រីក្រាញ់ចំនួន៤០០ក្បាលនិងត្រីដំរីចំនួន១០០ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម