មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មចុះប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីនៅខេត្តសៀមរាប។
ចេញ​ផ្សាយ ៣១ តុលា ២០២៣
86

ថ្ងៃចន្ទ១រោច ខែអស្សុជ ឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នំា២០២៣ លោក ហ៊ឹប មូរ៉ា ប្រធានផ្នែកវារីវប្បកម្ម នាយសង្កាត់ជលផលកំពង់ក្តី នាយរងសង្កាត់ជលផលសូទ្រនិគម និងមន្រ្តីខណ្ឌ បានចូលរួមជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ចុះប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីចំនួន១០សហគមន៍ ក្នុងស្រុកជីក្រែង សូទ្រនិគម ពួក និងស្រុកក្រឡាញ់។ ដែលមានសមាស់ភាពចូលរួមមកពីគណ:កម្មការសហគមន៍ សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន១០៥នាក់ ស្រ្តី១៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter