ចេញផ្សាយ ៣១ តុលា ២០២៣
99
ថ្ងៃអង្គារ២រោច ខែអស្សុជ ឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នំា២០២៣
លោក សាន សំនិត ប្រធានផ្នែកស្ថានីយ៍ស្រាវជ្រាវកសិកម្មទឹកវិល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមក្នុងកម្មវិធីទិវាស្រែបង្ហាញស្ដីពីការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំស្រូវរបស់សហគមន៏កសិកម្មរុងរឿង ឃុំពពេល ស្រុកសូទ្រនិគមន៏ និងអញ្ជើញចូលរួមតំណាងក្រុមប្រឹក្សាឃុំពពេល
លោក ទេព សុភមង្គល តំណាងអង្គការអាដា.រីដា លោក សាន សំណាង ប្រធានសហភាពសហគមន៏កសិកម្មសៀមរាប និងកសិករសរុបចំនួន៥៥នាក់ ស្រី២៨នាក់។ គោលបំណងសំខាន់នៃទិវាស្រែ គឺ៖ចង់បង្ហាញនិងផ្សព្វផ្សាយពីលទ្ធផលនៃការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃព្រមទាំងបញ្ជ្របបច្ចេកទេសសំខាន់ៗដើម្បីបន្សាំខ្លួនទៅនិងការប្រែប្រួលអាកាសធាតុក្នុងតំបន់។