ថ្ងៃពុធ៣រោច ខែអស្សុជ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល នាយផ្នែករដ្ឋបាលជលផលចុងឃ្មៀស នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងផ្សារលើ បាននំាយកនូវប័ណ្ណសរសើរប្រគល់ជូនលោក ដែង ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានយកត្រីរាជមួយក្បាល ទំងន់៥០គីឡូក្រាម និងមានប្រវែង១,៥០ម៉ែត្រ យកទៅលែងត្រីនៅបឹងទន្លេសាបវិញ។ សូមបញ្ជាក់ថា ត្រីរាជ គឺជានិម្មិតរូបរបស់ជាតិ និងជាត្រីកម្រមួយប្រភេទដែលជិតផុតពូជផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម