មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជូនដំណើរក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម ចុះផ្ទៀងផ្ទាត់លើផ្ទៃដីខូចខាតដោយគ្រោះទឹកជំនន់ និងផ្ទៃដីត្រូវដាំស្តារឡើងវិញនៅស្រុកជីក្រែង។
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០២៣
94

ថ្ងៃចន្ទ៨រោច ខែអស្សុជ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៦ខែវិច្ឆិកា ឆ្នំា២០២៣ លោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានជូនដំណើរក្រុមការងារមកពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះផ្ទៀងផ្ទាត់លើផ្ទៃដីខូចខាតដោយគ្រោះទឹកជំនន់ និងផ្ទៃដីត្រូវដាំស្តារឡើងវិញ ក្នុងឃុំជីក្រែង ឃុំអន្លង់សំណរ ឃុំស្ពានត្នោតនិងឃុំល្វែងឬស្សី នៃស្រុកជីក្រែង ។ បើតាមការពិនិត្យជាក់ស្តែងកសិករកំពុងមមារញឹកក្នុងការរៀបចំដីសម្រាប់ដាំដុះស្តារឡើងវិញក្នុងពេលដ៍ខ្លីខាងមុខ ដែលមានការចូលរួមសរុប ១២ នាក់ ក្នុងនោះមាន៖ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម៥ នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត១នាក់ នាយកសាលស្រុក១នាក់ កសិកម្មស្រុកជីក្រែង១នាក់ មេឃុំជីក្រែង ជំទប់ទី១ឃុំអន្លង់សំណរ ស្ពានត្នោត និងល្វែងឬស្សី។

ចំនួនអ្នកចូលទស្សនា
Flag Counter