កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវវស្សា និងព័ត៌មានស្ថិតិកសិកម្ម នៅភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ។
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២៣
201

ថ្ងៃពុធ១០រោច ខែអស្សុជ ឆ្នំាថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យផែការ-គណនេយ្យ និងសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរំ​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ​វស្សា និងព័ត៌មានស្ថិតិកសិកម្ម នៅភូមិកណ្តោល ឃុំស្វាយចេក ស្រុកអង្គរធំ ដោយមានការចូលរួមពីលោក ប៊ន សុផល មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក ម៉ៅ កម្ពី អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុក និងលោក ញ៉យ វី  ជំទប់ទី២ ឃុំស្វាយចេក ដែលមានអ្នកចូលរួមសរុបចំនួន៥០នាក់ ស្រី៣៦នាក់។ គោលបំណងនៃសិក្ខាសាលា គឺ៖ ១-ជម្រុញប្រជាកសិករឱ្យបានយល់ដឹងវិធីសាស្រ្តប្រមូលទិន្នន័យស្រូវ  ២-ដើម្បីស្វែងយល់ និងវិភាគតុល្យភាពស្បៀងប្រចំាឆ្នំា។

ចំនួនអ្នកចូលទស្សនា
Flag Counter