ថ្ងៃសុក្រ១២រោច ខែអស្សុជ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នំា២០២៣
លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការីបានចុះអនុវត្តសកម្មភាពការងារ
ត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយលើទីផ្សារក្នុងស្រុកពួក បានសរុបចំនួន០៧ដេប៉ូ និងបានណែនាំផ្ទាល់មាត់២ ដេប៉ូ។ ជាមួយគ្នានេះដែរ ក្រុមការងារបានណែនំាការអនុវត្តច្បាប់ ដោយឱ្យពួកគាត់អនុវត្តការតាំងលក់ល្អទៅតាមប្រភេទជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវ មានរបៀបរៀបរយស្របតាមបច្ចេកទេស និងបានពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាពមនុស្ស សត្វ និងបរិស្ថានផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម