យប់ថ្ងៃច័ន្ទ១កើត ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣
មន្រ្តីសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ផ្នែករដ្ឋបាលជលផលដំដែក ខណ្ឌរដ្ឋបាលជលសៀមរាប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយសហគមន៍នេសាទមាត់ខ្លា និងសហគមន៍នេសាទស្ទឹងជ្រៅ បានចុះទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទក្នុងដែននេសាទសហគមន៏មាត់ខ្លាស្ទឹងជ្រៅនៅចំណុចអន្លង់កអណ្តើក វាលហាល បឹងវែង និងប្រឡាយមាត់ខ្លា បានចំនួន០២ករណី។ ដោយជនល្មើសនេសាទប្រើប្រាស់ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ចំនួន០៨កន្លែង និងនេសាទដោយឧបករណ៍ស្បៃមុងចំនួន០៥កន្លែង។ ក្នុងពេលបង្ក្រាបនេះក្រុមការងារបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលស្បៃមុងចំនួន០៥គ្រឿង របាំងស្បៃមុងប្រវែង៣០០ម៉ែត្រ ចម្រឹងចំនួន១០០ដើម លែងត្រីចំនួន១០គីឡូក្រាមទៅក្នុងទន្លេ និងសាច់ឈ្នក់ទហំ ( ១៥មx១៥មx៤ម) ក្រឡា ០,០៨ម ចំនួន ០២គ្រឿង អាគុយ ៥០អំពែរ ចំនួន០១គ្រឿង អំពូលភ្លើងពណ៍ចំនួន០១គ្រឿង និងកាប់បង្គោល០៨កន្លែងស្មើ នឹងបង្គោលចំនួន៣២ ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម