លោក ខិ ចាន់ប៊ុណ្ណារិទ្ធ អនុប្រធានការិយាល័យនីតិកម្មកសិកម្មបានដឹកនំាសហការីចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំ លក់រាយ នូវជីថ្នាំកសិកម្ម នៅតាមបណ្ដាផ្សារក្នុងស្រុកវ៉ារិន។
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២៣
75

ថ្ងៃអង្គារ៍២កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការីបានចុះអនុវត្តសកម្មភាពការងារត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយនៅតាមបណ្ដាផ្សារក្នុងស្រុកវ៉ារិនបានចំនួន ៨ ដេប៉ូ និងបានណែនំាផ្ទាល់មាត់ចំនួន ៣ ដេប៉ូ។ ក្នុងអំឡុងពេលបំពេញបេសកកម្មនេះដែរ ក្រុមការងារបានណែនំាការអនុវត្តច្បាប់ ដោយជំរុញឱ្យពួកគាត់អនុវត្តការតាំងលក់ល្អទៅតាមប្រភេទជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវមានរបៀបរៀបរយស្របតាមបច្ចេកទេស និងបានពន្យល់ក្រើនរំលឹកម្ចាស់ដេប៉ូកុំភ្លេចធ្វើការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាពមនុស្ស សត្វ និងបរិស្ថានជុំវិញផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter