ថ្ងៃអង្គារ២កើត ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០២៣
មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបានចំនួន ៤ករណី ដោយ ១ករណីអនុវត្តបាននៅត្រង់ចំណុចខាងក្រោមទំនប់៧៨ និងទំនប់ប្រអប់ស្ថិតក្នុងឃុំកណ្ដែក និងឃុំគោកធ្លក ដោយកាប់បំផ្លាញចោលនៅនិងកន្លែងរួមមាន÷ ក្បាលស្បៃមុងចំនួន ០៨គ្រឿង របាំងសាច់ស្បៃប្រវែង ៣៥០ម៉ែត្រ ចម្រឹងចំនួន ២០០ដើម និងលែងត្រីចំនួន ១០គីឡូក្រាម និង ២ ករណីទៀតអនុវត្តបាននៅចំណុចចាប់ពីភ្នំក្រោមរហូតដល់ ស្តីឆ័ត្រ ក្នុងដែននេសាទសហគមន៍ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយក្រុមការងារធ្វើការកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមាន៖ ក្បាលបចំនួន ០៧គ្រឿង របាំងសាច់អួនប្រវែង ៧០០ម៉ែត្រ ចម្រឹងចំនួន ៣០០ដើម ឧបករណ៍ស្បៃមុងចំនួន ១៩ គ្រឿង របាំងសាច់ប្រវែង ៩៥០ ម៉ែត្រ ចម្រឹងចំនួន ៣០០ដើម និង ១ករណីទៀត
អនុវត្តបានក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង នៅចំណុចតាប៉ុក ដោយក្រុមការងារធ្វើកាប់បំផ្លាញចោលនៅនឹងកន្លែងដូចគ្នារួមមាន៖ ក្បាល ប ចំនួន ០៧ គ្រឿង របាំងសាច់អួន ប្រវែង ៦០០ ម៉ែត្រ ចម្រឹងចំនួន ២០០ ដើម និងបានលែងត្រីចំនួន ១០ គីឡូក្រាមទៅទន្លេវិញ។ សួមបញ្ជាក់ផង ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះត្រូវមន្រ្តីជំនាញធ្វើឡើងទំាងយប់ទំាងថ្ងៃទើបសម្រេចបាននូវលទ្ធផលល្អដូច្នេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម