ថ្ងៃព្រហស្បតិ៍៤កើត ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នំា២០២៣
លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើសូទ្រនិគម និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះបង្ក្រាប និងរុះរើរោងម៉ាស៊ីនអារឈើមួយកន្លែងស្ថិតដែលនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយពិត្យឃើញថា រោងម៉ាស៊ីនមិនមានដំណើរការយូរហើយ ក្រុមការងារក៏បានសម្រេចរុះរើយកម៉ាស៊ីន និង រ៉ៃខ្វាលឈើចំនួនមួយគ្រឿងយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម