មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកប្រាសាទបាគង និងក្រុងសៀមរាប ខេត្តសៀមរាប។
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២៣
75

ថ្ងៃព្រហស្បតិ៍៤កើត ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នំា២០២៣

-សង្កាត់រដ្ឋបាលជលផលប្រាសាទបាគង សហការជាមួយសហគមន៍នេសាទកំពង់ភ្លុក ចុះបង្ក្រាបបទល្មើសជលផល នៅចំណុចទំនប់ប្រអប់ភូមិគោកធ្លករហូតដល់សាលាឆទានភូមិច្រេស ឃុំកណ្តែក  ស្រុកប្រាសាទបាគងដោយបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងបានចំនួន០១ករណី៖មានឧបករណ៍ស្បៃមុងចំនួន៦គ្រឿង  របាំងសាច់ស្បៃប្រវែង២៥០ម៉ែត្រ

ចម្រឹងចំនួន១២០ដើម លែងត្រីចំនួន៥គីឡូក្រាម។

-ផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងគណ:កម្មការសហគមន៍នេសាទចុងឃ្នៀស សហការជាមួយគណៈបញ្ជាការឯកភាពក្រុងសៀមរាប កម្លាំងសរុប ១៧នាក់ កាណូតចំនួន០៣គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល នៅចំណុច ចាប់ពីចុងភូមិអារញ្ញសង្កាត់សៀមរាប រហូតដល់ សង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងដែនសហគមន៍នេសាទចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានចំនួន០២ករណី ដែលជាបទល្មើសជលផល។រួមមាន៖ក្បាលប ចំនួន១៩គ្រឿង របាំងសាច់អួន ប្រវែង ១៩០០ ម៉ែត្រ ចម្រឹងចំនួន៧០០ ដើម និងឧបករណ៍ស្បៃមុង ចំនួន០៦ គ្រឿង របាំងសាច់ ប្រវែង៣០០ម៉ែត្រ ចម្រឹងចំនួន១៥០ ដើម ព្រលែងត្រីចំនួន១៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter