កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប្រចំាខែវិច្ឆិកា ឆ្នំា២០២៣ និងលើកទិសដៅអនុវត្តន៍ការងារបន្ត។
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២៣
89

ថ្ងៃសុក្រ៥កើត  ខែកក្ដិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាពលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំង១១ និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្រុង និងមន្ត្រីពាក់ព័ន្ធ សរុប៤៧នាក់ ស្រ្តី៩នាក់។ គោលបំណងនៃកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ផ្សព្វផ្សាយការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលើកទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter