ថ្ងៃសុក្រ៥កើត ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នំា២០២៣
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដឹកនាំផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទផ្នែក ដោយមានការអញ្ជើញម្ចាស់រោងសន្ធិធិផល អនុផលព្រៃឈើ និងម្ចាស់សិប្បកម្មកែច្នៃផលអនុផលព្រៃឈើ ដើម្បីចូលរួមប្រជុំផ្សព្វផ្សាយការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការគ្រប់គ្រងរោងសន្និធិផល អនុផលព្រៃឈើ និងរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ ស្ថិតនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ដើម្បីឲ្យពួកគាត់សុំបន្តសុពលភាពច្បាប់ និងឲ្យពួកគាត់ដែលជាម្ចាស់រោងដេប៉ូ សិប្បកម្មយល់ច្បាស់អំពីច្បាប់ស្ដីពីព្រៃឈើផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម