ករណីជុំវិញត្រីងាប់កណ្សិនអង្គរតូចខាងកើត នៃប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២៣
221

ថ្ងៃចន្ទ៨កើត ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នំា២០២៣

 លោក ហ៊ឹប មោរ៉ា ប្រធានផ្នែកអភិវឌ្ឍន៍វារីវប្បកម្ម  លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស លោកគត់ គីលាភ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកសិកម្មខេត្ត បានចុះសហការជាមួយមន្រ្តីនគរបាលការពារបេតិកភ័ណ្ឌ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ចុះទៅពិនិត្យទីតាំងកើតហេតុ  ធ្វើការសាកសួរទទួលបានព័ត៌មានដូចតទៅ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង០០នាទី មានប្រជាពលរដ្ឋភេទស្រីចំនួន៥នាក់ បានដឹកយកត្រីចំនួន២ធុង ទម្ងន់ប្រមាណ ១០គីឡូក្រាម យកមកលែងចូលក្នុងកណ្សិនអង្គរតូច តាមជំនឿប្រពៃណីរបស់ខ្មែរយើង ក្នុងនោះមានប្រភេទត្រីក្រាញ់ ត្រីអណ្តែង ត្រីផ្ទក់ និងក្តាម។ តាមការពិនិត្យ ត្រីងាប់មានចំនួនប្រមាណ ៣គីឡូក្រាម រីឯមូលហេតុបណ្តាលអោយត្រីងាប់ គឺដោយសារពួកគាត់បានចាប់ត្រីពីវាលស្រែ តាមត្រពាំង ថ្លុក មានសភាពអន់ខ្លាំង ចំងាយផ្លូវឆ្ងាយ ពេលចាក់លែងបណ្តាលអោយត្រីងាប់។ ចំណែកអ្នកថតបង្ហោះតាមបណ្តាញសង្គមបានជួបក្រុមការងារ បានដឹងអំពីមូលហេតុថា ត្រីងាប់ដោយសារប្រជាពលរដ្ឋយកមកលែង ភ័យខ្លួនក៍បានជិះម៉ូតូគេចខ្លួនបាត់ពីសមត្ថកិច្ចទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter