ថ្ងៃចន្ទ៨កើត ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នំា ២០២៣
លោក សឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំមន្ត្រីការិយាល័យក្រោមឱវាទ ចូលរួមសហការជាក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកវេទិការផ្សព្វផ្សាយស្ដីពីជំងឺបេស្តជ្រូកអាហ្វ្រិកដល់កសិករចំនួន ២ភូមិ នៃឃុំប្រាសាទ ស្រុកវ៉ារិន ដែលមានអ្នកចូលរួមសរុប ១០២ នាក់ ស្រី៤២ នាក់។ គោលបំណង គឺ៖ ១-ជំរុញឱ្យកសិករយល់ដឹងពីជំងឺប៉េស្តជ្រូកអាហ្វិកព្រោះវាជាជំងឺឆ្លងអាចសំលាប់ជ្រូកច្រើន ហើយធ្វើអោយខាតសេដ្ឋកិច្ច និង២-ជំរុញឱ្យកសិករមានការប្រុងប្រយ័ត្នខ្ពស់ បើករណីពួកគាត់ជួបប្រទះត្រូវរាយការណ៍ជាបន្ទាប់ជូនមន្រ្តីជំនាញបសុព្យាបាល ឬភ្នាក់ងារពេទ្យសត្វភូមិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម