ថៃ្ងព្រហស្បតិ៍១១កើត ខែកក្ដិក ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាការងារអំពីការរៀបចំចងក្រងសហគមន៍កសិកម្មបែបថ្មី ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុមការងារកម្មវិធីASPIRE-AT លោកអភិបាលរងស្រុកបន្ទាយស្រី ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក តំណាងក្រុមប្រឹក្សាឃុំត្បែង លោកមេភូមិ ប្រធានសហគមន៍កសិកម្ម ។ ជាលទ្ធផលឯកឧត្តម ឃឹម ហ្វីណង់ បានធ្វើណែនំាទៅដល់មន្ទីរជំនាញ អាជ្ញាធរស្រុក មេឃុំត្បែង មេភូមិត្បែង ដើម្បីសម្របសម្រួលក្នុងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករនៅភូមិសសៃ ឃុំត្បែង ស្រុកបន្ទាយស្រី ដែលមានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម