លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នាំយកពូជស្រូវ ផ្តល់ជូនដល់កសិកររងគ្រោះខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់កាលពីដូវវស្សាកន្លងមកនៅស្រុកជីក្រែង។
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២៣
107

ថ្ងៃសុក្រ១២កើត  ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ចុះជួបសួរសុខទុក្ខ គ្រួសាររងគ្រោះ ខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់រដូវវស្សានៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ចំនួន៥៤គ្រួសារ មកពី១០ភូមិ ដែលមានលទ្ធភាពធ្វើដំណាំស្រូវស្តារឡើងវិញ។លោកប្រធានបានផ្តល់ជូនក្នុង១គ្រួសារនូវស្រូវពូជចំនួន៦០គីឡូ ក្រាម ថ្នាំកណ្តុរ១កំប៉ុង និង ប្រេងជំនួយដល់ការប្រើប្រាស់ថ្នាំ១ប្រអប់។

ចំនួនអ្នកចូលទស្សនា
Flag Counter