សិក្ខាសាលាស្តីពី ការបូកសរុបលទ្ធផលការងារកសិកម្មឆ្នំា២០២៣ និងលើកទិសដៅអនុវត្តន៍ឆ្នំា២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
ចេញ​ផ្សាយ ១១ ធ្នូ ២០២៣
252

ថ្ងៃចន្ទ១៤រោច ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្មឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី  អនុប្រធានមន្ទីរ  លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញចំណុះមន្ទីរ លោកនាយខណ្ឌ នាយផ្នែករដ្ឋបាលព្រៃឈើ ជលផល  ព្រមទាំងតំណាងការិ​យាល័យ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង និងលោក លោកស្រីប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកទំាង១១ ប្រព្រឹត្តនៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុប៥០នាក់ ស្រី១២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter