ថ្ងៃចន្ទ១៤រោច ខែកត្តិក ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៣
ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហការគណ:កម្មការសហគមន៍នេសាទចុងឃ្នៀស បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ០១ករណី នៅចំណុចកោះព្រៃសត្វ ខាងលិចកំពង់ផែទេសចរណ៍ចុងឃ្នៀស ក្នុងដែននេសាទសហគមន៍នេសាទចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ហើយក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមាន៖ ឧបករណ៍ ប ១ករណី ក្បាល ប ចំនួន១០គ្រឿង របាំងសាច់អួនប្រវែង ១០០០ម៉ែត្រ ចម្រឹង ចំនួន ៤០០ ដើម និងបានព្រលែងត្រីចំនួន ១៥ គីឡូក្រាម។ ក្នុងការបង្ក្រាបបទល្មើសនេះ ប្រើប្រាស់កម្លាំងសរុប០៥នាក់ និងកាណូតចំនួន០១គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម