សៀមរាប៖ ថ្ងៃព្រហស្បតិ៍២កើត ខែ មិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នំា២០២៣
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានសហជាមួយអាជ្ញាធរស្រុកបន្ទាយស្រី ចុះប្រជុំស្រង់តម្រូវការរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅភូមិតានី(ធម្មជាតិ) ឃុំរុនតាឯក ស្រុកបន្ទាយស្រី លើវិស័យកសិកម្ម ដើម្បីលើកស្ទួយជីវិភាព និងស្បៀងអាហារ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ ជាលទ្ធផលមានបងប្អូនប្រជាពលរដ្ឋបានចូលរួមចំនួន ២១៣នាក់ ស្រី ៩៣នាក់។ ក្នុងនោះតម្រូវការចង់បានរបស់ប្រជាពលរដ្ឋមានដូចជា÷
១-ចង់ចិញ្ចឹមមាន់ ២-ចិញ្ចឹមកង្កែប ៣-ចិញ្ចឹមត្រី និង៤-ដាំបន្លែជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម