ក្រុមការងារមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងជី ថ្នាំកសិកម្ម នៅស្រុកជីក្រែង។
ចេញ​ផ្សាយ ១៥ ធ្នូ ២០២៣
101

សៀមរាប៖ ថ្ងៃសុក្រ៣កើត  ខែមិគសិរ  ឆ្នាំថោះ  បញ្ច ស័កព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី១៥  ខែធ្នូ  ឆ្នាំ២០២៣

លោក ហ៊ុន   រស្មី  ប្រធាន ការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការីបានសហការជាមួយមន្ត្រីការិយាល័យ កសិកម្មធនធានធម្មជាតិ  និងបរិស្ថានស្រុកជីក្រែង  បានចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងថ្នំាកសិកម្ម និងជីកសិកម្មតាមបណ្ដាដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយ លើទីផ្សារមួយចំនួននៅក្នុងស្រុកជីក្រែងបានចំនួន ៧ដេប៉ូ និងបានណែនាំផ្ទាល់មាត់២ដេប៉ូ  និងធ្វើ កិច្ចសន្យាកែតម្រូវ ០១ដេប៉ូ ។ គួរបញ្ចាក់ផងដែរ អំឡុងពេលចុះត្រួតពិនិត្យនេះ ក្រុមការងារបានពន្យល់រំលឹកដេប៉ូទំាងអស់ក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថានជុំវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter