លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងសហការី បានចុះជួបពិភាក្សាម្ចាស់ស្រែមួយកន្លែងឈ្មោះស្រីមុំ នៅឃុំកន្ទួត ស្រុកស្វាយលើ។
ចេញ​ផ្សាយ ១៩ ធ្នូ ២០២៣
86

ថ្ងៃអាទិត្យ៥កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣  លោក ទា  គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និងសហការីបានចុះជួបម្ចាស់ស្រែឈ្មោះស្រីមុំ  ដែលបានដំាដុះពូជស្រូវនាងអំ នៅឃុំកន្ទួត ស្រុកស្វាយលើ ដើម្បីពិនិត្យអំពីសក្តានុពលផ្ទៃដីផលិតកម្ម ស្រូវនាងអំ។ ជាលទ្ធផល ឃើញថាផ្ទៃដីផលិតស្រូវនាងអំរបស់គាត់មានចំនួនប្រមាណ ២០០ហិកតា ដែលជាកម្មសិទ្ធរបស់គាត់ផ្ទាល់ និងមានការចូលរួមពីប្រជាកសិករក្នុងភូមិឃុំ ប្រមាណ១៣៤គ្រួសារ និងមានផ្ទៃដីផលិតកម្មសរុបប្រមាណ ១៥០០ហិកតា។ តាមប្រសាសន៍របស់លោកប្រធានមន្ទីរ  ទំហំផលិតកម្មនេះសមស្រប ក្នុងការជម្រុញចងក្រងឲ្យទៅជាសហគមន៍កសិកម្មបែបទំនើប នាពេលខាងមុខបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter