មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល និងសហគមន៍នេសាទចុងឃ្នៀសបានសហជាមួយក្រុមអន្តរាគមន៍ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបានចំនួន ១ករណី។
ចេញ​ផ្សាយ ២០ ធ្នូ ២០២៣
103

សៀមរាប៖ ថ្ងៃអង្គារ៧កើត ខែមិគសិរ ឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នំា២០២៣  ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងគណៈកម្មការសហគមន៍នេសាទចុងឃ្នៀស បានចូលរួមសហការជាមួយក្រុមអន្តរាគមន៍ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុកដឹកនាំដោយ លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប មានកម្លាំងសរុប១៧នាក់បានប្រើប្រាស់កាណូតចំនួន០២គ្រឿង បានចេញប្រត្តិបត្តិការបង្រ្កាបបទល្មើសចាប់ពីចំណុចជ្រោយថ្គោល រហូតដល់មាត់ពាមចុងឃ្នៀស ក្នុងដែននេសាទសហគមន៍ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ជាលទ្ធផលទទួលបាន ធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវរបាំងសាច់អួន(ប)ក្រឡាញឹក ចំនួន ០១ ករណី រួមមាន៖ក្បាល ប ចំនួន ០៩គ្រឿង របាំងសាច់អួនប្រវែង ១ ១០០ ម៉ែត្រ បង្គោលចំនួន ៤៥០ដើម និងបានព្រលែងត្រីចំរុះចំនួន ១៥ គីឡូក្រាមទៅក្នុងទន្លេវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter