កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលគំនិតសហគមន៍កសិកម្មទំនើបដល់យោធិនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេនសៀមរាប។
ចេញ​ផ្សាយ ២១ ធ្នូ ២០២៣
92

សៀមរាប៖ ថ្ងៃពុធ៨កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍កសិកម្ម និងលោក ពុត លឿម ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ  អំពីគោលគំនិតសហគមន៍កសិកម្មទំនើប ដល់យោធិនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេនសៀមរាប ស្ថិតនៅភូមិស្នាតេជោ ឃុំបល័្លង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋាន និងមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ទោ ឧត្តមសេនីយ៍ត្រី និងថ្នាក់ដឹកនាំរបស់មជ្ឍមណ្ឌល សរុបប្រមាណ ៧៧ នាក់ ស្រី ៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter