សៀមរាប៖ ថ្ងៃព្រហស្បតិ៍៩កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នំា២០២៣ សង្កាត់រដ្ឋបាលជលផលប្រាសាទបាគង ផ្នែករដ្ឋបាលជលផលចុងឃ្នៀស ខណ្ឌរដ្ឋបាលជលផលសៀមរាបបានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងដែននេសាទសហគមន៍កំពង់ភ្លុក ចាប់ពីចំណុចព្រែកប្រវឹករហូតដល់កោះក្អែរស្ថិតនៅភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងបានចំនួន០១ករណី។ ដោយនេសាទឧបករណ៍បដោយកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមាន÷ឧបករណ៍បក្បាលបចំនួន ០៤គ្រឿង របាំងសាច់អួនប្រវែង ៣០០ម៉ែត្រ ចម្រឹងចំនួន ២០០ដើម និងបានលែងត្រីចំនួន ១០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម