សៀមរាប៖ ថ្ងៃសុក្រ១០កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានជូនដំណើរប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលគំនិតសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករដាំដុះស្រូវពូជនាងអំ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកអភិបាលនៃគណៈអភិបាលស្រុក អាជ្ញាធរឃុំ មេភូមិ ប្រជាកសិករ សរុបប្រមាណ ១៤៣នាក់ ស្រី៧៨នាក់ ។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួងកសិកម្មស្តីពីសារៈប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករ និងអាជ្ញាធរពាក់ព័ន្ធបានជ្រាប និងដើម្បីអង្កេតអំពីចំណាប់អារម្មណ៍របស់ប្រជាកសិករ មុននឹងក្រុមការងារអនុវត្តនីតិវិធីបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម