សៀមរាប៖ ថ្ងៃសុក្រ១០កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៤៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នំា២០២៣ សង្កាត់រដ្ឋបាលជលផលកំពង់ក្តី ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជីក្រែងដឹកនាំកម្លាំងដោយលោក ម៉ូវ ជា អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង បានចុះប្រត្តិបត្តការត្រួតពិនិត្យបទល្មើសជលផលក្នុងភូមិសាស្រ្តឃុំសង្វើយ ស្រុកជីក្រែងទទួលបានលទ្ធប្រទះការកាប់រានឈូសឆាយព្រៃលិចទឹកចំនួន០២ករណី៖ ករណី១-ការកាប់រានឈូសឆាយព្រៃលិចទឹកអស់ចំនួន១,៥១ ហិកតា នៅចំគ្រួសភូមិព្រៃប្រស់ ឃុំសង្វើយ និងករណី២ នៅចំណុចទីតាំងកាត់ឆ្វៀលបន្ថែម បានព្រួសស្រូវរួចចំនួន៥,២៨ហិកតា នៅចំណុចគ្រួស ភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម