មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះយកវត្ថុកវិភាគសត្វមាន់ចំនួន ២៥ក្បាល របស់អាជីវករលក់នៅផ្សារពួក។
ចេញ​ផ្សាយ ២២ ធ្នូ ២០២៣
91

ថ្ងៃសុក្រ១០កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧  ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នំា២០២៣ លោក នេត ណារ៉ា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  បានចុះយកវត្ថុកវិភាគពីសត្វមាន់សរុបចំនួន ២៥ក្បាល ក្នុងនោះយកពីបំពង់ខ្យល់ ២៥សំណាក  ពីក្លូអាក់ ២៥សំណាក  របស់អាជីវករលក់មានផ្សារពួក ដែលរស់នៅភូមិគោកស្រុក  ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter