សៀមរាប៖ ថ្ងៃចន្ទ១៣កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រធានការិយាល័យជំនាញពាក់ព័ន្ធ បានជួបពិភាក្សាជាមួយក្រុមការងារអង្គការ Heifer មកពីរាជធានីភ្នំពេញដើម្បីជួបពិភាក្សា និងធ្វើបទសំភាសន៍ប្រមូលទិន្នន័យក៏ដូចជាធាតុចូលមួយចំនួនពាក់ព័ន្ធទៅនឹងខ្សែច្រវាក់តម្លៃបន្លែ ដែលអនុវត្តដោយអង្គការ heifer ជាមួយប្រជាកសិករក្នុងមូលដ្ឋានក្នុងខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម