សៀមរាប៖ ថ្ងៃអង្គារ១៤កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នំា២០២៣ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចដៃតាណូន សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបបានចំនួន ១ករណី។ ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ ស្តីពីផលផល នេសាទដោយឧបករណ៍ស្បៃមុងចោលនៅនឹងកន្លែង( ឧបករណ៍ស្បៃមុង) រួមមាន៖ លូស្បៃមុងចំនួន ០៩គ្រឿង របាំងស្បៃមុងប្រវែង ៧០០ម៉ែត្រ ចម្រឹងចំនួន ៣០០ដើម និងបានព្រលែងត្រីចម្រុះចំនួន ១០គីឡូក្រាម ដោយប្រើប្រាស់កម្លាំង០៥នាក់ កាណូតចំនួន០១គ្រឿង។ ក្នុងថ្ងៃដដែលនេះ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់ជលផលសូទ្រនិគមន បានចុះបង្កាបបទល្មើសនេសាទក្នុងដែនសហគមន៍នេសាទកំពង់ឃ្លាំងចំនុចប៉ាលហាល និងដីក្រហមបានចំនួន២ករណី ១-ឧបករណ៍បរួមមាន៖ ក្បាលបចំនួន៥គ្រឿង របាំងសាច់អួនប្រវែង៤០០ម៉ែត្រ ចម្រឹង ២០០ដើម ព្រលែងត្រី ២០គីឡូក្រាម និង២-ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ចំនួន០៦កន្លែង ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនៅនិងកន្លែងមាន៖ ឧបករណ៍ឈ្នក់ កាប់បង្លោល០៦កន្លែង និងបង្គោលចំនួន២៤ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម