មន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលប្រាសាទបាគង នៃផ្នែករដ្ឋបាលជលផលចុងឃ្នៀសបានសហការជាមួយប្រជាសហគមន៍នេសាទកំពង់ភ្លុកចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងដែនសហគមន៍នេសាទកំពង់ភ្លុកចាប់ពីចំណុចព្រែកប្រវឹករហូតដល់ជ្រោយវល្ល៍ប្រេងបានចំនួន ១ ករណី (ឧបករណ៍ប) ស្ថិតនៅភូមិគោលក្ដុលឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ ក្រុមការងារបានសម្រេចកាប់បំផ្លាញចោលវត្ថុតាងនៅ និងកន្លែងរួមមាន÷ -ក្បាលបចំនួន ០៥គ្រឿង របាំងសាច់អួនប្រវែង ៣០០ម៉ែត្រ ចម្រឹងចំនួន ១៥០ដើម និងបានលែងត្រីចំនួន ១៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម