សៀមរាប៖ ថ្ងៃពុធ១៥កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នំា ២០២៣ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប រួមនឹងសហការី និងក្រុមការងារគម្រោង Cap Fish Aquaculture បានអមដំណើរ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និង លោកបណ្ឌិ ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល លោក ថាយ សុមុនី ប្រធាននាយដ្ឋានអភិវឌ្ឍវារីវប្បកម្ម នៃរដ្ឋបាលជលផល ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ឈូក លឹម ស្ថិតនៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រសាទបាគង និង កសិដ្ឋានចិញ្ចឹមត្រីរបស់លោក ភុំ សុភ័ក្រ (រស់ និមល់) ស្ថិតក្នងភូមិត្បាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ គោលបំណង៖ ដើម្បីស្វែងយល់ពីស្ថានភាពវារីវប្បកម្ម និងបទពិសោធន៍បច្ចេកទេសថ្មីៗក្នុងការចិញ្ចឹមត្រី និងបញ្ហាលំបាកផ្សេងៗដែលវារីវប្បករជួបប្រទះ ដែលមានអ្នកចូលរួមសរុប ២៥នាក់ ស្រី២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម