សៀមរាប៖ ថ្ងៃពុធ១៥កើត ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការីបានអមដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យអំពីសក្តានុពលផលិតបន្លែនៅសហគមន៍កសិកម្មផលិតបន្លែរីករាយ ស្ថិតនៅភូមិតាព្រុំ ឃុំសង្វើយ ស្រុកជីក្រែង និងសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្គរស្មីស្រ្តីសាមគ្គី ស្ថិតនៅស្នាក់ការសហគមន៍ ភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។ ជាលទ្ធផលឃើញថាសហគមន៍កសិកម្មទាំងពីរ មានអាងស្តុបទឹកសម្រាប់ស្រោចស្រព និងមានផ្ទៃដីផលិតកម្មចំនួន១៧,៣ហិកតា ចំពោះសហគមន៍កសិកម្មកន្រ្ទាំងបល្ល័ង្គរស្មីស្រី្តសាមគ្គី និងផ្ទៃដីផលិតកម្មចំនួន៤០ហិកតា ចំពោះសហគមន៍កសិកម្មផលិតបន្លែរីករាយមានផ្ទៃដី៣០ហិកតានៅរដូវប្រាំង និង១០ហិកតា រដូវវស្សា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម