សៀមរាប៖ ថ្ងៃព្រហស្បតិ៍១រោច ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានអមដំណើរឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបសំណេះសំណាល អំពីដំណើរការគ្រប់គ្រងសហគមន៍កសិកម្មលើសហគមន៍កសិកម្មចំនួន២ គឺ ១.សហគមន៍កសិកម្មសំរោងសាមគ្គីស្រ្តីរស្មីរុងរឿង ស្ថិតនៅភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម និង២.សហគមន៍កសិកម្មមាន់ស្រែសុវត្ថិភាពកៀនសង្កែ ស្ថិតនៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ជាលទ្ធផល ក្រោយប្រតិភូបានស្តាប់របាយការណ៍សង្ខេបអំពីដំណើរគ្រប់គ្រងសហគមន៍ រួមទាំងបញ្ហាប្រឈមដែលបានលើកឡើងថ្នាក់ដឹកនំាសហគមន៍រួចមក ឯកឧត្តមបានផ្តល់ជាគំនិតណែនាំមួយចំនួនដូចជា៖ ស្នើពង្រឹងសមត្ថភាពគ្រប់គ្រងទាំងការងារទូទៅ ការងារអាជីវកម្ម និងការកត់ត្រាបញ្ជីស្នាម ពង្រឹងសាមគ្គីភាព មានភាពស្មោះត្រង់ និងពង្រឹងការរៀបចំផែនការអាជីវកម្មជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម