សៀមរាប៖ ថ្ងៃព្រហស្បតិ៍១រោច ខែមិគសិរ ឆ្នំាថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងលោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មបានអមដំណើរ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលទីតាំងប្រមូលទិញនិងស្តុកទុកដំណាំត្រសក់ផ្អែម និងឪឡឹកលឿង របស់សហគមន៍ត្រសក់ផ្អែមសៀមរាបមានជ័យ។ បន្ទាប់មកទៀតក្រុមការងារបានអមដំណើរឯកឧតត្តមចុះពិនិត្យការដាំដុះដំណាំឪឡឹកលឿងស្ថិតក្នុងភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងដំណាំក្រសាំងទាប ស្ថិតក្នុងភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម