ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសំណេះសំណាលជាមួយសហគមន៍នេសាទ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ចេញ​ផ្សាយ ០៤ មករា ២០២៤
135

សៀមរា​ប៖ ថ្ងៃពុធ៧រោច ខែមិគសិរ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ធ្ឆ្នាំ២០២៤  ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណ:អភិបាល ខេត្តសៀមរាប លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាម លោកអភិបាលរងនៃគណ:អភិបាលស្រុកប្រាសាទបាគង លោកនាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ត្រីខណ្ឌរដ្ឋបាលជលផលអមដំណើរឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានជួបសំណេះសំណាលជាមួយ សហគមន៍នេសាទ និងប្រជានេសាទនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង សរុបអ្នកចូលរួមចំនួន១២៥ នាក់ ។ ក្រុមប្រតិភូ បានធ្វើការពន្យល់ណែនាំដល់ប្រជានេសាទកុំឲ្យប្រើឧបករណ៍នេសាទខុសច្បាប់ដែលរដ្ឋបានកំណត់ មានដូចជា៖ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ឧបករណ៍យ៉ាងកាវ និងមិនត្រូវធ្វើការកាប់ព្រៃលិចទឹក។  បន្ទាប់មកទៀតឯកឧត្តម នាំអំណោយឧបត្ថម្ភរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវគ្រឿងឧបភោគបរិភោគ ដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមមាន៖  ថវិកាចំនួន៥ ០០០ ០០០រៀល ប្រេងម៉ាស៊ូតចំនួន៧០០លីត្រ អង្ករចំនួន៤បាវ សាច់ជ្រូកចំនួន២០ គីឡូក្រាម បន្លែចម្រុះមួយចំនួនផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter