សៀមរាប៖ ថ្ងៃចន្ទ១២រោច ខែមិគសិរ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នំា២០២៤
លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលគំនិតនៃការបង្កើតជាសហគមន៍កសិកម្មទំនើប នៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីលោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី លោក ងន ប៊ុនធី អភិបាលរងនៃគណៈអភិបាលស្រុកបន្ទាយស្រី និងសហការី អាជ្ញាធរឃុំ ភូមិ ប្រជាកសិករមកពីភូមិសសី ភូមិថ្មជល់ និងយោធិការពិការចំនួន៣១៧នាក់ សរុបប្រមាណ ១០០នាក់ ស្រី ៦១នាក់។ កិច្ចប្រជុំនេះមានគោលបំណងគៀងគរប្រជាកសិករអ្នកដាំបន្លែ ដែលមានចំណាប់អារម្មណ៍ និងស្ម័គ្រចិត្តចូលរួមបង្កើតជាសហគមន៍កសិកម្មទំនើបស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម