លោកទា គឹមសុទ្ធ ប្រធានមន្ទីរ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ខ្វះខាតទឹកនៅ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប
ចេញ​ផ្សាយ ១៩ មករា ២០២៤
153

ថ្ងៃព្រហស្បតិ៍ ៨កើតខែ បុស្ស ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យផ្ទៃដីដាំដុះដំណាំស្រូវប្រាំងក្នុងឃុំល្វា ស្រុកពួក ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត លើគ្រួសារ១៦៥ និងផ្ទៃដី ១៦០ហិកតា។ ជាវិធានការបន្ទាន់ក្រុមការងារអាជ្ញាធរមូលដ្ឋានត្រូវទំនាក់ទំនងធ្វើសំណើទៅមន្ទីរធនធានទឹក និងអាជ្ញាធរជាតិអប្សរា ធ្វើការបង្វែរទឺកស្ទឹងសៀមរាបទៅកាន់ប្រឡាយស្ទឹងព្រះស្រុកដើម្បីអោយមានទឹកគ្រប់គ្រាន់ឡើងវិញ អោយកសិករអាចយកទឹកនោះទៅបញ្ចូលស្រែ ដើម្បីសង្គ្រោះដំណាំស្រូវ។ មន្ទីរបានចាត់មន្ត្រីពាក់ព័ន្ធ បន្តចុះតាមដាន ស្ថានភាពរបស់ដំណាំស្រួវជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter